ភ្នំពេញ ៖ ទស្សនកិច្ចរយៈពេល៤ថ្ងៃ(ចាប់ពីថ្ងៃទី២០ ដល់២៣មករា) របស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នៅប្រទេសចិន បាននាំមកនូវលទ្ធផលជាផ្លែផ្កាដោយប្រទេសចិន បានសម្រេចផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន ៤ពាន់លានយ័ន ដែលប្រហែលជា ៦០០លានដុល្លារ អាមេរិក។
ជាមួយគ្នានេះ លោក ស៊ី ជីនពីង ក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៩ ចិននឹងបន្តទិញអង្ករពីកម្ពុជាក្នុងកំរិត ៤០ម៉ឺនតោន និងខិតខំជំរុញទំហំពាណិជ្ជកម្ម ចិន កម្ពុជា ឲ្យកើនដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ដោយរួមទាំងការបន្តលើកទឹកចិត្តអ្នកវិនិយោគទុនចិន ទៅធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានឲ្យដឹងថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានចាត់ទុកទំនាក់ទំនងរវាង ចិន និងកម្ពុជា គឺជាទំនាក់ទំនងដ៏ពិសិដ្ឋ និងសំខាន់បំផុត បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត៕