ភ្នំពេញ ៖ ស្កត្នោតខ្មែរ បាន និងកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារ នៃបណ្តារប្រទេសក្នុងតំបន់ និង នៅអឺរ៉ុប ខណៈស្កត្នោតសរីរាង្គ របស់សហគមន៍កសិកម្មត្នោត កំពុងមានការពេញ និយម នៅក្នុងតំបន់អាស៊ី កាន់តែច្រើនឡើងៗ ក្នុងមួយឆ្នាំៗ។
លោក ចាន់ ពេជ្រ នាយកគ្រប់គ្រង ក្រុមហ៊ុន Signatures of Asia បានអោយដឹង ថា ក្រុមហ៊ុនត្រូវការស្ករត្នោតសរីរាង្គ ចំនួន១៦០តោន បន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងក្រៅប្រទេស ក្នុងក្របខ័ណ្ឌ ផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដែលនាំ ផល ប្រយោជន៍ ដល់កសិករ ដែលជាអ្នកផលិតស្ករ ត្នោតលក់ បានតម្លៃខ្ពស់សមរម្យ។
លោកបញ្ជាក់ថា ក្រុមហ៊ុន Signatures of Asia នៅតែបន្តជួយដល់កសិករក្រីក្រ ក្នុង ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាននាំចេញនូវ អង្ករសរីរាង្គ ស្ករ ត្នោតសរីរាង្គ ដោយមានកសិកររាប់ម៉ឺននាក់ កំពុងទទួលផលពីការលក់កសិផល ទាំង ក្នុង និងក្រៅប្រទេស៕