ភ្នំពេញ ៖ លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងជាអតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ គណ បក្សសង្គ្រោះជាតិ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ បាន ចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿងលោក កឹម សុខា ឃុបឃិតជាមួយជន បរទេសក្បត់ ជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ។
លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបាន លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលា ដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមាន ជនត្រូវ ចោទឈ្មោះ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។
សូមរំលឹកថា លោក គង់ គាំ គឺជាសាក្សីទី១០ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកា ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿងលោក កឹម សុខា សន្ទិដ្ឋិភាពជាមួយបរទេស៕