ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា នេះ តុលាការរាជធានី បានបើកសវនាការលើសំណុំរឿងអតីត អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណ: ដែលជាប់ចោទលើករណីឃាតកម្មសម្លាប់ស្ត្រីកំណាន់ ឈ្មោះ ចេវ សុវឌ្ឍនា ។
ពាក់ព័ន្ធសំណុំរឿងឃាតកម្មខាងលើនេះ គឺមានជនសង្ស័យចំនួន៤នាក់រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្ត តាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។
សូមរំលឹកថា លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និងលោក ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ ជាប់ចោទពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ៕