ប៉ោយប៉ែត ៖ សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមាន ជ័យ បានរកឃើញ ទីតាំងផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងកាល ពី ព្រឹកថ្ងៃទី២៣ ខែមករា នេះ នៅខាងកើតផ្សារសមាគមន៏ចំងាយប្រហែល ២០០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង ឋិតក្នុងភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ រស់ អៀម នាយរងប្រឆាំងបទល្មើសស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ថា: ម្ចាស់ទីតាំងឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះសុខ ម៉ី អាយុអាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ សមត្ថកិច្ចបញ្ជាក់ថា ស្កត្នោតក្លែងក្លាយខាងលើពេលយើងយកទៅបរិភោគ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាក្អួតចង្អោរ ឈឺក្រះពះ ពោះវៀន/ទឹកនោមផ្អែម/ឡើជាតិអាស៊ីត/រលាកពោះវៀន។ល។ជាពិសេសក្មេងៗ។
ម្ចាស់ផ្ទះត្រូវសមត្ថកិច្ចនាំទៅសាកសួរនៅស្នងការខេត្តបន្ទាយមានជ័យ និងកសាងសំណុំរឿងបញ្ជូនបន្ត។ ចំណែកផ្ទះដែលជាទីតាំងផលិតស្កត្នោតត្រូវបានសមត្ថកិច្ចចាក់សោបិទបណ្ដោះអាសន្ន៕