ភ្នំពេញ៖សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់ គ្រងអង្គការក្រៅរដ្ឋាភិបាល និងសមាគម នឹងត្រូវរាជរដ្ឋាភិបាលអនុម័ត និងបញ្ជូនទៅសភាដើម្បីអនុម័តនៅពេលដ៏ខ្លីខាងមុខ បើទោះបីជាមានការជំទាស់ និងការស្នើសុំឲ្យបើកចំហនៃកិច្ចពិភាក្សាជាថ្មីយ៉ាងណាក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលថានឹងចុះហត្ថលេខាលើច្បាប់នេះ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវលេខ៤១ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា។
លោក ហ៊ុន សែន បន្ដថា រាជរដ្ឋាភិបាលនឹងអនុម័តច្បាប់ទាំងនេះ នៅពេលខាងមុខ ហើយនឹងបញ្ជូនទៅសភា។ ការពិគ្រោះយោបល់មិនមែន ទើបតែនឹងធ្វើរឿងថ្មីថ្មោងទេ ពិគ្រោះ យោបល់វាច្រើនពេកទៅហើយ ឥឡូវ ភាពចូលថ្មីៗបន្ថែមទៀត ក៏ត្រូវបានយកចិត្ដទុកដាក់។ប្រទេសដទៃទៀត មានច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ចុះហេតុអ្វីបានជានៅក្នុងប្រទេសកម្ពុជា មានគេជំទាស់នឹងច្បាប់នេះ៕
លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០២ ខែមិថុនា