កោះកុង ៖ ក្រុមក្រសួងពាណិជ្ជកម្មថៃ និងទាហានជើងគោកថៃ បាននាំគ្នាចុះមកធ្វើការចាប់ទំនិញ របស់ក្រុមអាជីករខ្មែរ ដោយអះអាងថា លក់ទីនិញរំលោកលើកម្មសិទ្ធិបញ្ញា ។ ហេតុការណ៍នេះធ្វើ ឡើងនៅវេលាម៉ោងប្រមាណជាង៨ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បានកើតឡើងរហូតដល់មានទាំងការបិទច្រកទ្វារព្រំដែនហាតឡិក(ថៃ) ស្រុកខ្លុងយ៉ៃ ខេត្តត្រាត ជាប់ខេត្តកោះកុង ផងដែរ។
លោក ង៉ុយ ជាង នាយប៉ុស្តិ៍អន្តោរប្រវេសន៍ព្រំដែនចាំយាម ថ្លែងឲ្យដឹងថា ពិតជាមានករណីនេះ មែន តែត្រូវបានលោកមេឃុំហាតឡិក (ថៃ) បានអន្តរាគមន៍រារាំងមិនឲ្យចាប់យកទំនិញទាំងនោះទេ និងបានឲ្យអាជីវករខ្មែរវិលចូលមកខេតកោះកុងវិញ បន្ទាប់មក ក្រុមទាហានថៃ ក៏បានធ្វើការបិទទ្វារព្រំដែនជាបណ្តោះអាសន្ន ដើម្បីកុំអោយមានការចលាចលកើតឡើង ។
សូមជម្រាបថា ច្រកទ្វារចាំយាម ខេត្តកោះកុង បានបើកដំណើរការឡើងវិញក្នុងថ្ងៃដដែល បន្ទាប់ពី អាជ្ញាធរព្រំដែននៃភាគីទាំងពីរកម្ពុជា ថៃ បានពិភាក្សាគ្នាចប់រួចរាល់៕