ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា និស្សិត ដែលកំពុងសិក្សាផ្នែកគិលានុបដ្ឋាកតាមគ្រឹះស្ថានសិក្សានានា នឹងទទួលបានទីផ្សារការងារក្នុង កម្រិតអន្តរជាតិ ទទួលបានប្រាក់កម្រៃខ្ពស់ នាពេលខាងមុខ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងការងារកំពុងសហការ ជាមួយមន្ត្រីជំនាញនៃប្រទេស ជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណង ដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ ដោយជប៉ុន បានចាប់ផ្តើម រៀប ចំបង្កើតឱ្យមានគម្រោងថ្មីសម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗនិងសម្រាប់អនុវត្ត នៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ជំនាញមួយ ចំនូននៅប្រទេសជប៉ុន៕