ខេត្តក្រចេះ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ និងមន្ត្រីមកពី មន្ទីរពាក់ព័ន្ធក្នុងខេត្ត បានសហការចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនៅក្នុងផ្សារស្នួល ស្រុក ស្នួល ខេត្តក្រចេះ។
មន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅលើម្ហូបអាហារ មានដូចជា ៖ ត្រីបបែលក្រៀមចំនួន ០,៥ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់។ ម្ទេសដៃនាង មើមខ្ទឹមស ខ្ទឹមក្រហម និងស្លឹកខ្ទឹម ដែលមានផ្ទុកសារធាតុសំណល់គីមីកសិកម្ម។ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ ហេតុដកហូត និងយកមកកម្ទេចចោលភ្លាមៗ ផងដែរ។
ក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និង អាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕