ប៉ោយប៉ែត ៖ បុរស២នាក់ បើកគោយន្តកន្ត្រៃដឹកអុសជាន់ម៉ីនផ្ទុះស្លាប់ម្នាក់ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ កាលពវេលាម៉ោង ១០និង ៣០ នាទីីថ្ងៃសុក្រ ០៤ រោច ខែ បុស្សឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុុងភូមិ ស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆាម ឆង ភេទ ប្រុស អាយុ ៣២ឆ្នាំចំណែក
អ្នករងរបួសមានឈ្មោះ តាម សុខ ភេទប្រុស អាយុ២៣ ឆ្នាំអ្នកទាំង២រស់នៅក្នុងភូមិរស្មីសាមគ្គីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកអធិការស្រុកម៉ាឡៃបេន សំអាតបញ ជាក់ជនរងគ្រោះមុនកើតហេតុបានបើកគោយន្តកន្ត្រៃទៅកាប់អុសយកមកដុតធ្យូងក្នុងព្រៃ ក្រោយពីការកាប់អុសរួចអ្នកទាំ២នាក់បានបើកគោយន្តវិលត្រលប់មកផ្ទះវិញ ដោយការបើកបររបស់គាត់ខុសគន្លងចាស់ទើបបណ្ដាលឲ្យជាន់ម៉ីនតោនផ្ទុះស្លាប់ម្នាក់និងរបួសម្នាក់។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៏ជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមនី្ទពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនមង្គល់បូរីខេត្តបន្ទាយមានជ័យ។គួរំលឹកថា:នៅក្នុងស្រុកម៉ាឡៃនៅតែមានគ្រាប់យុត្តិភន្ធ័មិនទាន់ផ្ទុះ(ម៉ីន)ដែលបន្សល់ទុកពីសម័យសង្គ្រាម ព្រោះថាតំបន់ភូមិសាស្ត្រក្នុងស្រុកម៉ាឡៃគីជាខ្សែប្រយុទ្ធក្ដៅរវាងកងទ័ពរាជរដ្ឋាភិបាលជាមួយកងទ័ពខ្មែរក្រហម ហើយបើទោះជាមានការដោះម៉ីនពីមន្ត្រីស៊ីម៉ាកក៏ដោយ ប៉ុន្តែនៅកន្លែងខ្លះនិងនៅមានសេសសល់គ្រាប់ម៉ីនពីសម័យសង្គ្រាមដែរ គួតែបងប្អូនរស់នៅភូមិសាស្ត្រក្នុងស្រុកម៉ាឡៃម ការប្រុងប្រយត្ន័ដើម្បីបញ្ជៀសពីការគ្រោះថ្នាក់ដល់ជីវិត៕