ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ ជ ប)នឹងទទួលចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ឧសភា ខាងមុខ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោត គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្ថិតនៅក្នុងតំណែងប៉ុណ្ណោះ។
បើយោងតាម គ ជ ប បានឲ្យដឹងថា ការចុះឈ្មោះភ្នាក់ងារអ្នកសង្កេតការណ៍មកពី គណបក្សនយោ បាយ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ចំណែកការចុះបញ្ជីឈ្មោះគណ បក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី ៧ មីនា ដល់ថ្ងៃទី ១១ខែមីនា ឆ្នាំ ២០១៩ ។ ហើយការឃោសនាបោះឆ្នោត នឹងធ្វើឡើងចាប់ពីថ្ងៃទី ខែ១៧ ដល់ថ្ងៃទី២៤ ខែឧសភា។ រីឯការបោះឆ្នោត ការរាប់សន្លឹកឆ្នោត នឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩៕