ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១៥ ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ១ករណី នៅចំណុចផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ដោយឆេះទាំងស្រុង ចំនួន ៣ខ្នង និង១ខ្នងទៀតឆេះតិចតួច តែគ្មាននរណាម្នាក់រងរបួសដល់អាយុជីវិតទេ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ៖ មូលហេតុនៃការឆេះខាងលើនេះ គឺ បណ្តាល មកពីផ្ទុះសេខ្សែភ្លើង ដែលឆេះចេញ ពីផ្ទះរបស់ជាងក្រឡឹងគ្រឿងម៉ាស៊ីន ពេលម្ចាស់មិននៅផ្ទះ ដោយចាក់សោផ្ទះចោល ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុគេឃើញលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងអភិ បាលក្រុងប៉ៃលិន បានចុះដល់កន្លែងកើតហេតុ និងចូលរួមរំលេកទុក្ខសោកស្តាយ ដល់ជនរងគ្រោះ ទាំងអស់ ដែលបានបាត់ផ្ទះសម្បែង និងទ្រព្យសម្បិត្ត ចំណែកការខូចខាតទ្រព្យសម្បិត្ត មិនទាន់ដឹង ចំនួននៅឡើយទេ៕