រថយន្តបុក​បង្កាន់ដៃ​ស្ពាន​អ្នក​លឿង​ពេល​រំលង​អា​ធ្រា​ត្រ​ស្លាប់​ស្ត្រី​ម្នាក់ របួស​បុរស​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2015 ក+ ក-

​ព្រៃ​វេ​ង​៖ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង កើតហេតុ និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​កាមរីបាឡែនទៅ​ក្រោម​ជើង​ស្ពាន​អ្នក​លឿង​ពេល​រំលង​អា​ធ្រា​ត្រ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេ​លោ​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ត្រើយ​ខាងកើត​ស្ពាន​ត្សឹ​បា​សា ស្រុក​ពាម​រ៏ ខេត្តព្រៃវែង ដោយ​រថយន្ត​កា​មា​រី​បា​ឡែ​ន​មួយគ្រឿង បាន​បើក​ទៅបុក​បង្កាន់ដៃស្ពាន​ត្សឹ​បា​សា ឬ​ស្ពាន​អ្នក​លឿង ធ្លាក់​ទៅ​ក្រោម​បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ួ រដ្ឋា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ឈ្មោះ​ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​តូយ៉ូតា កា​មា​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-5083 ធ្វើដំណើរ​ឡើង​ស្ពាន​អ្នក​លឿង សំដៅ​ឡើងមក​ភ្នំពេញ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ ស្រាប់តែ​បុក​បង្កាន់ដៃស្ពាន ធ្លាក់​ទៅ​ក្រោម បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​របួសធ្ងន់​ត្រូ​េះ​គេ​ជួយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។​

​ប្រភព​បន្តថា រថយន្ត​ត្រូវបាន​សមត្ថកិច្ច ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រុក​ពាម​រ៏ រង់ចាំ ដោះស្រាយ​តាមច្បាប់​ជា​ក្រោយ​។​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ ៕ Kpoiuyt

bnmnb