អំពើ​ហិ​ង្សា​ក្នុង​ពិធីមង្គលការ​មួយ​នៅ​ស្រុក​អណ្តូង​មាស​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2015 ក+ ក-

​រតនគិរី​៖ អំពើ​ហឹ​ង្សា​ក្នុង​ពិធីមង្គលការ​មួយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អធ​ម៌ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។

​បើតាម​សាច់ញាតិ​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ញឹម វ​ណ្ណី អាយុ​២៤ ជនជាតិខ្មែរ មានមុខ​របរ​ធ្វើ​ចំការ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំ​ង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ប្រភព​បន្តទៀតថា​ក្នុង​ពិធីមង្គលការ​នេះ​មាន​ចាក់ធុងបាស់ ហើយ​ជនរងគ្រោះ​បាន​ចូល​រាំលេង ប៉ុន្តែ​ក្នុង​វង់រាំ​នោះ​ពុំមាន​បញ្ហា​ទេ ស្រាប់តែ​លេចមុខ​មនុស្ស​២-៣​នាក់ មិនដឹងថា​មានរឿង​អ្វី​នោះទេ​មក​វាយ​ប្តី​គាត់​មួយ​ដំបង​ចំ​កញ្ចឹងក ប្តី​គាត់​ក៏បាន​រត់​ចេញទៅ​ក្រៅ ឃើញ​សកម្មភាព​ដូច្នេះ​ពួកគាត់​ស្ទុះ​ទៅ​ជួយ តែ​ត្រូវ​ជនដៃដល់​ច្រាន​គាត់​ឲ្យ​ដួល​។ ក្នុង​សកម្មភាព​ច្របូកច្របល់​នេះ​គេ​ឃើញ មនុស្ស​ជាច្រើន​អ្នក​ព្រួត​គ្នា​វាយ​ជនរ​គ្រោះ​ដោយ​យក​ដំបង​វៃ​ក្បាល​ពីក្រោយ​និង​កាំបិត​ចាក់​ចំ​កំភួនជើង​ដាច់ខ្យល​ស្លាប់​ក្នុង​ថ្លុកឈាម​។ ភ្លាមៗ​នោះដែរ​ជនដៃដល់ និង​បក្ខពួក​រត់គេចខ្លួន​បាត់​អស់​។​

​បើតាម​សាក្សី​ពីរ​នាក់​មានឈ្មោះ ខ្លាន អឿន និង​ខ្លាន លីន បានមក​ចូលខ្លួន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​ថា ឈ្មោះ​សល់ ម៉ាប់ អាយុ​២៤​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ពិតជា​បានសម្លាប់​ជនរងគ្រោះ​ប្រាកដ​មែន ព្រោះ​ជនដៃដល់​នេះ​បាន​បបួល​ខ្លួន​មក​វាយ​ជនរងគ្រោះ​ផងដែរ ប៉ុន្តែ​អ្នក​ទាំង​២​បាន​បដិសេធ​មិន​ចូលរួម​តាម​ការ​បបួល​របស់​ជ​ន​ដៃដល់​នោះទេ​។

​មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អណ្តូង​មាស ប្រាប់​ឲ្យ​ដឹងថា​បក្ខពួក​ជនដៃដល់ ដែល​រត់គេចខ្លួន​បាត់​នោះ ឥឡូវ​សមត្ថកិច្ច​តាម​ចាប់បាន​ចំនួន​៦​នាក់​ហើយ​កំពុង​សួរ​នាំនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស ចំណែក​ជនដៃដល់​ដែលមាន​ឈ្មោះ​សល់ ម៉ាប់​នោះ​កំពុង​សុំ​ដីការ​តាមច្បាប់​ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ មន្ត្រីនគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​សាកសព ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕​ ​ឡុង សារ៉េត​edswqc