ខ្ទឹមសមានសារធាតុថ្នាំពុលកសិកម្មនាំមកពីចិទម្ងន់ ២៥តោន ត្រូវដុតកំទេចនៅស្រុកព្រៃនប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2019 ក+ ក-

ព្រះសីហនុ ៖ ទំនិញខ្ទឹមស នាំចូលពីប្រទេសចិន ដែលមានផ្ទុកសារធាតុគីមី ប្រភេទ ថ្នាំពុលកសិកម្មម្យ៉ាងឈ្មោះ Disulfoton (ឌីសសាល់ ហ្វូតុន ) សម្រាប់ ការពារ សត្វល្អិត បំផ្លាញ ដំណាំ និងគ្រាប់ធញ្ញជាតិទម្ងន់ ជាង ២៥តោន ត្រូវបាន អគ្គនាយកដ្ឋាន កាំកុង ត្រូល នៃក្រសួងពាណិជ្ជកម្ម ដុតកំទេចចោល កាលពី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នេះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីការពារសុខុមាលភាព ជូនប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបបានទាន់ពេលវេលា នូវទំនិញផ្ទុកសារធាតុគីមី ឬខូច គុណភាពនៅតាម ទីផ្សារ ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរ ពិសោធន៍ចល័តចំនួន ៣គ្រឿង (២គ្រឿង សម្រាប់ ត្រួតពិនិត្យ និងវិភាគផលិតផលម្ហូបអាហារ និង ១គ្រឿង សម្រាប់ត្រួតពិនិត្យ គុណភាព និងបរិមាណប្រេង នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំង ប្រទេស៕