ក្រសួងទេសចរណ៍ ៖ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍នានាទៅមកកម្ពុជា ជាង៦០០ជើង
ភ្នំពេញ ៖ យោងតាម ប្រភពព័ត៌មានពីក្រុមហ៊ុន Cambodia Airport បានឲ្យដឹងថា ក្នុង១ សប្តាហ៍ មានជើងហោះ ហើរទៅ មក កម្ពុជា សរុបប្រមាណ ៦៣៦ជើង ក្នុងនោះ អាកាស យានដ្ឋាន សៀម រាប មានប្រមាណ ២៤០ជើង ភ្ជាប់ពីទីក្រុងចំនួន៥៨ ដោយក្រុមហ៊ុន អាកាសចរចំនួន១៩ រាជធានី ភ្នំពេញ មានចំនួន ៣៣៩ជើង ភ្ជាប់ពីទីក្រុងចំនួន៣៩ ដោយ ក្រុមហ៊ុនអាកាសចរណ៍២៥ នៅខេត្ត ព្រះសីហនុ មានចំនួន៥៧ជើង ភ្ជាប់ពី ទីក្រុងចំនួន ២២ ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន១១។
គួរជម្រាបថា ឆ្នាំ២០១៨ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៦.២លាននាក់ក្នុងនោះទេសចរចិនមានប្រមាណ ១,៩លាននាក់ ស្មើនឹង ៣០.៦% នៃចំនួនទេសចរសរុប ធ្វើឲ្យ ចំនួនទេសចរចិនមកកម្ពុជា ស្ថិតក្នុងលំដាប់លេខ ១ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងចំណោម ទី ផ្សារធំៗទាំង១០៕