ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន នៅថ្ងៃទី២៩ ខែមករា នេះ បាន ចេញ សេចក្តីប្រកាសសម្រេចឈប់យកពន្ធលើប្រាក់ចំណេញ ចំពោះសហគ្រាសដាំដុះ ផលិត និង ផ្គត់ផ្គងក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម មានដូចជា ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ….។
សេចក្តីប្រកាសនេះ បានបញ្ជាក់ពីការសម្រេចដែលប្រកាសព្យួរពន្ធលើប្រាក់ចំណេញ ចំពោះ សហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្មរយៈពេល៥ឆ្នាំជាប់ៗគ្នា ដើម្បីជំរុញការ នាំចេញ ដែលនឹងចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ នេះតទៅ។
ប្រធានសមាគមកៅស៊ូ លោក ម៉ុង ឬទ្ធី បានថ្លែងគាំទ្រចំពោះការសម្រេចនេះ ដោយ បញ្ជាក់ ថា គឺជាផ្នែកមួយនៃការជួយដល់អ្នកវិនិយោគ។
លោកថា « វាគឺជាការជួយសម្រាលបន្ទុកមួយដែរសម្រាប់ឈ្មួញកណ្ដាល អ្នកនាំចេញ និងទិញ បន្ត គឺជាការជួយសម្រាលការលំបាកជាបន្តបន្ទាប់។ លោកថា ប្រសិនជាយក ពន្ធលើអ្នកទិញ នោះអ្នកទិញក៏ទៅទិញពីកសិករក្នុងតម្លៃថោកដែរ » ។
គួរជម្រាបថា វិធានការមិនយកពន្ធលើប្រាក់ចំណេញរយៈពេល៥ឆ្នាំនេះ គឺធ្វើឡើងបន្ទាប់ ពី នាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ប្រកាសពីវិធានការពង្រឹងឯករាជ្យរបស់កម្ពុជា កាល ពីដើម ខែមករា កន្លងទៅនេះ ក្នុងនោះមានចាប់ពីការដកកាំកុងត្រូលចេញពីព្រំដែន ការលុប ចោលស្ថាប័ននាវាចរកាំសាប និងការិយាល័យក្រសួងនៅថ្នាក់ស្រុកមួយចំនួន ផងដែរ៕