ក្នុងខែមករា ឆ្នាំនេះ ចំណូលពីការលក់ បណ្ណចូលទស្សនាអង្គរថយចុះ ៨,១៥ ភាគរយ
ភ្នំពេញ ៖ តាមរយៈគ្រឹះស្ថានអង្គរ នៅក្នុងខែមករា ឆ្នាំ២០១៩ នេះ កម្ពុជារកចំណូលបាន ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១២.៣៨០.៧០៥ ដុល្លារអាមេរិក និងចំនួនភ្ញៀវទេសចរបរទេស មានចំនួន ២៧១.០៥០ នាក់។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ចំណូលដែលទទួលបានពីការ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមករា ឆ្នាំ២០១៩ នេះ មានការថយចុះ ៨,១៥% និងចំនួនភ្ញៀវទេសចរ ថយចុះ៨,០៦% បើធៀបទៅនឹងរយៈពេលដូចគ្នា កាល ពីឆ្នាំ២០១៨៕