កំពង់ចាម៖ កូនប្រុសលោក ជា ឆេង ប្រធានផ្សារ៧មករា ក្រុងកំពង់ចាម ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការពីបទជួញដូរចែកចាយ និងរក្សារទុកសារធាតុញៀន។
ប្រតិបត្តការនេះធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងផ្សារ៧មករា ស្ថិតក្នុងសង្កាតសំបួរមាស ក្រុង-ខេត្តកំពង់ចាម។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឺងថា ជនសង្ស័យ ឈ្មោះ ជា ច័ន្ទសង្វាពេជ្រ អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងផ្សារ៧មករា ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងជាកូនប្រុសរបស់លោក ជា ឆេង ជាចាងហ្វាងកាសែតមិនដែលឃើញផ្សាយនោះទេ ។ក្នុងប្រតិបត្តិខាងលើនេះកម្លាំង សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានឆែកឆេរកឃើញវត្ថុតាងរួមមាន ថ្នាំញៀនចំនួន១០កញ្ចប់ធំ ដាវ កាំបិត ពូថៅ រួមសម្ភារវេចខ្ចប់មួយចំនួន។
ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់ការយាល័យប្រឆាំងគ្រឿងញៀនបេត្ត ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមច្បាប់៕