អ្នកវិទ្យាសាស្ត្រអេហ្ស៊ីប បានបង្ហាញការ ស្រាវជ្រាវមួយថ្មីៗថា ការប្រើប្រាស់ទូរស័ព្ទ ចល័តច្រើនជាង ៤ ម៉ោងក្នុង១ថ្ងៃ អាចធ្វើឲ្យបុរសត្រូវអសមត្ថភាពផ្លូវភេទឬ “ប្រដាប់ភេទ” ឬត្រូវប្រែប្រួលនៃការឡើងរឹងរបស់អង្គជាតិបុរស។
អ្នកជំនាញការបានជ្រើសរើស និងដំណើរការស្រាវជ្រាវចំពោះបុរស ៣០នាក់ ក្នុងនោះគេចែកជា ២ ក្រុម , ក្រុម A រួមមានបុរស ២០នាក់ កើតជំងឺ “ប្រដាប់ភេទ” ឡើងរឹង មិនក្រតីក្នុងរយៈពេលតិចបំផុត៦ខែ និងក្រុម B រួមមានបុរស ១០នាក់ មានសុខភាពល្អពុំមានប្រវត្តិកើតជំងឺមិនប្រក្រតីនេះ ។
ទន្ទឹមនោះ ពួកជំនាញការក៏ជ្រើសរើសមុខសញ្ញាចូលរួមស្រាវជ្រាវមិនឲ្យមានការ ខុសប្លែកគ្នាច្រើនអំពីអាយុ , ទម្ងន់ , កម្ពស់ , ទម្លាប់ជក់បារី បរិមាណ testosterone ក្នុងឈាម និងបរិមាណពេលវេលាប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ ។
ពួកអ្នកស្រាវជ្រាវបានសំណូមពរពួកអ្នកស្ម័គ្រចិត្តសម្រេចលំហាត់ ត្រួតពិនិត្យអំពីសុខភាពផ្លូវភេទ និងវាយតម្លៃវាផ្អែកលើតារាងតួលេខប្រដាប់ភេទឡើងរឹងអន្តរជាតិ (IIEF) ។ តាមរយៈនោះបុរសទាំង៣០នាក់ ឆ្លើយសំណួរស្រាវជ្រាវអំពីទម្លាប់ប្រើប្រាស់ទូរស័ព្ទចល័តរបស់គេ ។
លទ្ធផលបង្ហាញថា ក្រុម A ជានិច្ចកាលយកទូរស័ព្ទតាមខ្លួន និងប្រើប្រាស់វា ៤,៤ ម៉ោងក្នុង១ថ្ងៃ ។ ក្នុងពេលនោះតួលេខនេះនៅក្រុម B គឺត្រឹមតែ ១,៨ ម៉ោងក្នុង ១ថ្ងៃប៉ុណ្ណោះ ។
អ្នក រៀបចំការស្រាវជ្រាវ Badereddin Mohamed Al-Ali ឲ្យដឹងថា ៖ “ការស្រាវជ្រាវនេះបង្ហាញថា មានទំនាក់ទំនងមួយរវាងការប្រើប្រាស់ទូរស័ព្ទចល័ត និងអសមត្ថភាពផ្លូវភេទនៅបុរស” ។
មុននេះ , ការស្រាវជ្រាវជាច្រើនបានបង្ហាញអំពីឥទ្ធិពលរបស់ទូរស័ព្ទចល័តទៅដល់ បរិមាណទឹកកាមនៅបុរស ។ តាមរយៈនោះគុណភាពមេជីវិតនឹងថយចុះ ឬបរិមាណមេជីវិតក៏តិចទៅ ៕
(Central European Journal of Urology Magazine)