ព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅខេត្តព្រះសីហនុ ត្រូវបានក្រុមស៊ើបអង្កេត សម្រេចដកបញ្ឈរជើង និងដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការបង្ក្រាប ដ៏ហិង្សាទៅលើក្រុមពលរដ្ឋមានជម្លោះដីធ្លីនៅក្នុងខេត្តនេះកាលពីខែមុន។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានវឪបញ្ជាក់ថា ក្រោយចុះ ស៊ើបអង្កេតករណីហិង្សានៅខេត្តព្រះសីហនុ គណៈកម្មការចំពោះកិច្ចរបស់ កងរាជអាវុធ ហត្ថ បានរកឃើញមន្ត្រីកងរាជអាវុធហត្ថម្នាក់ ជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា លើពល រដ្ឋ។
អ្នកជំនាញផ្នែកច្បាប់ លោក មេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើរកឃើញថា អំពើប្រព្រឹត្តរបស់មន្ត្រីកងរាជអាវុធហត្ថរូបនោះ ជាបទល្មើសព្រហ្មទណ្ឌ ដោយបង្កឱ្យមាន ពលរដ្ឋរបួសស្នាម ឬ ស្លាប់ ក្រៅពីពិន័យរដ្ឋបាល គឺត្រូវមានទោសទណ្ឌ ផ្នែករដ្ឋប្បវេណី និង ជាប់ពន្ធនាគារទៀតផង។
ដោយឡែកវីដេអូ ដែលថតក្នុងហេតុការណ៍នោះដែរ បានបង្ហាញពីពលរដ្ឋម្នាក់ជាប់ ខ្នោះដៃ ព័ទ្ធទៅក្រោយ ហើយត្រូវបានទាហានម្នាក់វាយនឹងកាំភ្លើងវែង ហើយពលរដ្ឋដដែលក៏ត្រូវ បានមន្ត្រីកងរាជអាវុធហត្ថម្នាក់មកជាន់ពីលើ ខណៈលោកជាប់ខ្នោះដៃ ព័ទ្ធមកក្រោយ និង កំពុងដេកផ្អាប់មុខទៅលើដីហើយនោះ។
កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បានចុះអនុវត្តសាលដីកា របស់តុលាការ កំពូល វាស់វែងដីឲ្យអ្នកស្រី ហុង សួន ដែលជាភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា៕