ខេត្តមណ្ឌលគិរី ៖ លោក កែវ សុភក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់អ្នក សារព័ត៌មានកាលពីពេលថ្មីៗនេះថា អត្តសញ្ញាណក្រុមជនសង្ស័យ ដែលបានធ្វើសកម្ មភាព បាញ់ប្រហារ បណ្តាលឲ្យរបួសក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈ លទ្ធផលពិនិត្យ DNA។
ប្រធានមន្ទីររូបនោះបានបញ្ជាក់ថា ពាក់ព័ន្ធនិងសមត្ថកិច្ចជំនាញកំពុង តែធ្វើកោសល្យវិច្ឆ័យ លើ វត្ថុតាងតាមរយៈប្រព័ន្ធ DNA ដើម្បីងាយស្រួលក្នុងការកំណត់មុខសញ្ញា ។ ដូច្នេះនា ពេល ឆាប់ៗ ខាងមុខយើងនឹងកំណត់បានមុខសញ្ញា ។
សូមជម្រាបថា នាវេលាទៀបភ្លឺ ឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩កន្លងទៅ មាន ករណីផ្ទុះអាវុធដាក់គ្នារវាងក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងក្រុម ជនប្រមាញ់សត្វព្រៃនៅចំណុចភូមិសាស្ត្រឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់ ឈ្មោះ ចេង ចាន់ធី បានរងរបួសធ្ងន់ ហើយកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ៕