សីតុណ្ហភាពនឹងមានកំណើនពី ១ទៅ ២អង្សាទៀតពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែកុម្ភៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2019 ក+ ក-

ភ្នំពេញ ៖ យោងតាមព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ព្រឹក ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថាសីតុណ្ហភាពនឹងមានកំណើនពី១ ទៅ ២ °C បន្ថែមទៀត ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ខាងមុខនេះ។

ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៖
-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ។
បណ្តារាជធានី-ខេត្តដទៃទៀត៖
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សារសេ។
ការជូនដំណឹងខាងលើនេះ បន្ទាប់ពីក្រសួងបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា កម្ពុជា កំពុងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ដោយកម្រិតសម្ពាធទាប៕