ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហ ប្រតិបត្តិ ការអន្តរជាតិ បានចេញប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រេចលុប ចោលការតែងតាំងមន្ត្រីរាជការចំនួន២រូប ដែលមានក្នុងប្រកាសចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
យោងតាមប្រកាសបានឲ្យដឹងថា ក្រសួងបានសម្រេចលុបចោល ការតែងតាំងមន្ត្រី រាជការ ចំនួន២រូប ដែលមានក្នុងប្រកាសចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដូចខាងក្រោម ៖
១. លោក ហេង ហុក ជាលេខាធិការទី១ នៃស្ថានឯកអគ្គរាជទូត និងអង្គការអន្តរជាតិ ប្រចាំ សហភាពមីយ៉ាន់ម៉ា។
២ កញ្ញា តាន់សូលីដា ជាលេខាធិការទី១ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ មន្ទីរ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសបានសម្រេចតែងតាំងមន្ត្រីរាជការ ឱ្យទៅបំពេញ ភារកិច្ ចនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពមីយ៉ាន់ម៉ា គឺលោក ម៉ៅ ដារ៉េត ជាលេខា ធិការទី១ ជំនួសលោក សូ ប៊ុណ្ណា។
ចំណែកនៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការ អន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺលោក សាយ ប៊ុនឆេង ត្រូវបានតែងតាំង ជាលេខាធិការទី១ ជំនួសលោក វ៉េ វុទ្ធា។
បើតាមប្រកាសដដែលនេះ លោក ហេង ហុក ត្រូវបានតែងតាំងជាអនុប្រធានសវនកម្មផ្ទៃ ក្នុង ជំនួសលោក ប៉ូ ស៊ីវុត្ថា ដែលចូលនិវត្តន៍៕