បាងកក ៖ ព្រះមហាក្សត្រី Ubolratana ព្រះរាមរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចូលរួមនៅក្នុងការប្រកួតប្រជែងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពីប្រទេសនេះប្រកាសធ្វើការបោះឆ្នោតលើជាបំបូងក្រោយរដ្ឋប្រហារយោធា។ នេះបើយោងតាមប្រភពពី BBC នៅមុននេះ។
យោងតាមឯកសារគណៈកម្មការរៀបចំការបោះឆ្នោតថៃដែលផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាថ្ងៃចុងក្រោយនៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយថា ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Varnavadi វ័យ៦៧ ឆ្នាំនឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្ស Thai Raksa Chart ដែលគាំទ្រលោកនាយករដ្ឋមន្ត្រី Thaksin Shinawatra ។
តាមប្រពៃណីគ្រួសាររាជវង្សថៃស្ថិតនៅក្រៅនយោបាយដូច្នេះនេះគឺជាសកម្មភាពមួយដែលមិនធ្លាប់មានពីមុនមក។ ចូលរួមក្នុងឆាកនយោបាយរបស់ព្រះអង្គម្ចាស់ក្សត្រី Ubolratana នេះ គឺជាលើកទី១ហើយ នៃការចូលរួមរបស់សែរាជវង្សថៃ ចាប់តាំងពីប្រទេសនេះ បានប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអស់រយៈពេល ៨៦ឆ្នាំមកនេះ។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែងជាមួយព្រះអង្គម្ចាស់ក្សត្រី Ubolratana Mahidol Sirivadhana Varnavadi បុត្រីច្បងព្រះចៅភូមិបុល អាដុលយ៉ាដេត ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
លោក ប្រាយុទ្ធ បញ្ជាក់ថា លោកនឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់គណបក្ស Phalang Pracharat ដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងប្រទេស។ លោកថា «ការសម្រេចចិត្តនេះ មិនងាយស្រួលឡើយ ពីព្រោះវាជារឿងដ៏សំខាន់របស់ជាតិ។ បើទោះបីខ្ញុំធ្វើជាទាហានអស់មួយជីវិតនេះក៏ដោយ ក៏ខ្ញុំនៅតែមានឆន្ទៈលះបង់ខ្លួនខ្ញុំផ្ទាល់ដើម្បីការពារប្រទេសថៃ»៕