ពលករ​ខ្មែរ​២៣០​នាក់​បន្ថែមទៀត​ត្រូវបាន​សង្គ្រោះ​ពី​ទូក​នេសាទ​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2015 ក+ ក-

​ភ្នំពេញ​៖ ពលករ​ខ្មែរ​ចំនួន​២៣០​នាក់​ផ្សេងទៀត​ដែល​បាន​ចាញ់បោក​មេខ្យល់​ទៅធ្វើ​ការខុសច្បាប់​លើ​ទូក​នេសាទ​ថៃ ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​ដែន​សមុទ្ទ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​នឹង ត្រូវបញ្ជូន​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក កុយ គួ​ង បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​០៤ ខែមិថុនា​ថា តាម​ការណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ទូ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចាត់​មន្ដ្រីការទូត​ឲ្យ​ចុះទៅ​ធ្វើ​សម្ភាសន៍​អំពី​ប្រ​វ​តិ​រូប​ថតរូប និង​ចុះ​ពិ​ន្យិ​ត​ជាក់ស្ដែង អំពី​ស្ថានភាព និង សុខភាព​របស់​ពលក​រ​ខ្មែរ​ទាំងអស់ នៅ​កោះ​អំ​បន់ ខេត្ត​ម៉ា​លូ​គូ ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​៣០ ខែឧសភា ដល់​ថ្ងៃទី​០៣ ខែ មិថុនា ឆ្នាំ​២០១៥ ដើម្បី​បញ្ជាក់​ឲ្យ បានច្បាស់លាស់​។ ជាក់ស្ដែង ពលករ​ខ្មែរ​ទាំងអស់ បាន​កើនឡើង​ពី​១៩៩​នាក់ ដល់​២៣០​នាក់​។​

តាម​របាយការណ៍​បាន​បង្ហាញថា យោងតាម​ការទាមទារ​របស់​ស្ថានទូត​កម្ពុជា ក្រុមហ៊ុន​ថៃ បាន​ដោះស្រាយ​បើកប្រាក់​បៀវត្ស​ជូន​ពលករ​ទាំង​២៣០​នាក់​នេះ​រួចហើយ មុនពេល​បញ្ជូន​ពួកគេ​ត្រឡប់មក​មាតុភូមិ​វិញ​៕Kxmdea