លិច​នាវា​ទេសចរណ៍​ផ្ទុក​មនុស្ស​ជាង​៤០០​នាក់​នៅ​ចិនមានសង្ឃឹមអ្នកនៅ​រស់តិចតួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2015 ក+ ក-

​ចិ​ន៖ ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​លិច​នាវា​ដឹក​អ្នក​ទេសចរណ៍​នៅក្នុង​ទន្លេ Yangtze ត្រូវ​ក្រុម​អ្នក​សង្គ្រោះ​រាវរក​ឃើញ​សព ៨២ នាក់ ក្នុងចំណោម​អ្នកដំណើរ​ជាង​៤០០​នាក់ កាលពី​ម្សិល​ម៉ិ​ញ​នេះ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា កប៉ាល់​ដែល​លិច​នោះ​មាន​ផ្ទុក​អ្នកដំណើរ​សរុប​៤៥៨​នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរណ៍​៤០៦​នាក់ ភាគច្រើន​ជា​មនុស្ស​ចាស់​មាន​អាយុ​ពី​៥០​ដល់​៨០​ឆ្នាំ ក្រៅពីនេះ​មាន​សហ​នាវិក​៤៧​នាក់ និង​បុគ្គលិក​ផ្នែក​ទីភ្នាក់ងារ​ទេសចរណ៍​៥​នាក់​។​

​អ្នកនាំពាក្យ​ក្រសួង​ដឹកជញ្ជូន​ចិន លោក Xu Chengguang បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​០៤ ខែមិថុនា​ថា ស្ថានការណ៍​រុករក​ជនរងគ្រោះ​កំពុង​ថិ​ត​ក្នុងដំណាក់កាល​មួយ​ដែល​គេ​រំពឹងថា គ្មាន​នរណាម្នាក់​អាច​នៅ​រស់រានមានជីវិត​ទៀត​ទេ ដូច្នេះ យើង​សម្រេច​ថា នឹង​ចាប់ផ្តើម​ស្រង់​នាវា​នេះ​ទាំងមូល​៕pmlkj

ujnb

xcvm

dxzs