កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ក្រោយពីបានផឹកភេសជ្ជៈ ខារ៉ាបាវ បង្កឱ្យមានការផ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិតាឡាត់ ឃុំស្វាយរុំពារ ស្រុកកំពង់លែង ខេត្តកំពងឆ្នាំង ប៉ុន្តែសម្តថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានជំងឺខ្យល់គ។
បើតាមរបាយការណ៍ពីសមត្ថកិច្ចនគបាលស្រុកកំពង់លែង បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ឈៀង ឈុន ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាការពាររស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាបឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានទិញ ភេសជ្ជៈប្រភេទ(ខារ៉ាបាវ)កំប៉ុងយកមកផឹក រួចបានស្លៀកពាក់ខោអាវនៅក្នុងផ្ទះ ស្រាប់តែដួលដាច់ផ្ងារទៅក្រោយ សន្លប់លែងដឹងខ្លួនតែម្តង បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ និងអ្នកភូមិមកជួយធ្វើចលនា។ ក្រោយមកក្រុមគ្រួសារបានដឹកយកមកមន្ទីពេទ្យបង្អែកស្រុកកំពង់លែង តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវមុនមកដល់មន្ទីពេទ្យម្លេះ ។
សមត្ថិច្ចបានចុះមកពិនិត្យ និងបានយកសំបកកំប៉ុង ខារ៉ាបាវ យកទៅពិនិត្យ ថាតើជនជនរងគ្រោះស្លាប់ថោយការពុល ខារ៉ាបាវ ឬយ៉ាងណាឱ្យពិតប្រាកដ ។ តែជំហានដំបូងសមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។ សពជនរងគ្រោះត្រូវក្រុមគ្រួសារសាច់ញ្ញាតិរៀបចំធ្វេីបុណ្យទៅតាមប្រពៃណី ៕ ដោយ ៖ សុផល