USA ៖ ក្រុមមន្ត្រីជំនាញនៅសហអាមេ រិកកាលពីពេលថ្មីៗនេះ បានទទូចឲ្យនិយតករសុខាភិបាលអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំ Flibanserin ដែលអាចជួយកែកុនដល់ស្ដ្រីដែលបាត់បង់តម្រេកផ្លូវភេទ។
ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញនិយាយថា អាជ្ញាធរគួរតែផ្ដល់ការ អនុញ្ញាតរួមជាមួយនឹងវិធានការតឹងរ៉ឹង និងណែនាំដល់អ្នកប្រើប្រាស់ឲ្យបានយល់ពីឥទ្ធិពលរបស់វា ដើម្បីធានាឲ្យបានថា អ្នកប្រើប្រាស់អាចចៀសវាងបានពីផលអាក្រក់របស់ថ្នាំនេះ។
ក្រុមអ្នកជំនាញបានប្រដូចថ្នាំ Flibanserin សម្រាប់ស្រ្តីទៅនឹងប្រភទថ្នាំ Viagra ដែលព្យាបាលបុរសមានបញ្ហាមិនឡើងប្រដាប់ភេទ ប៉ុន្ដែថាថ្នាំនេះមានដំណើរការខុសគ្នាពីថ្នាំ Viagra។
អ្នកជំនាញបានឲ្យដឹងថាថ្នាំ Flibanserin នេះ មានឥទ្ធិពលលើខួរក្បាល ស្ដ្រីដែល បានប្រើវា ខណៈដែលថ្នាំ Viagra សម្រាប់បុរសមានឥទ្ធិពលលើលំហូរឈាមដែលធ្វើដំណើររុញឆ្ពោះទៅប្រដាប់ភេទរបស់បុរសឲ្យរឹង៕ K