ខេត្តកំពង់ឆ្នាំង ៖ ខ្លោងទ្វារកាត់ទទឹងផ្លូវដែលជានិមិត្តសញ្ញា ឆ្នាំង សម្រាប់ត្រៀមរៀបចំបុណ្យទន្លេ ក្នុងពេលដ៍ខ្លីខាងមុខនេះ បានបាក់ធ្លាក់មកក្រោមបណ្តាលអោយរងរបួសក្រុមជាងចំនួន ៣នាក់ ដែលកំពុងរៀបចំតម្លើងភ្លើងលំអ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ចំណុចជិតមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។
តាមប្រភពពីសមត្ថកិច្ចនគរបាល បានអោយដឹងថា មូលហេតុដែលបណ្តាលអោយបាក់ខ្លោងទ្វារ ខាងលើ គឺដោយសារតែក្រុមជាងឡើងលើក្លោងទ្វានោះច្រើននាក់ពេក ។ ចំណែក ក្រុមជាងដែល រងរបួសទាំង ៣នាក់ មានទី១ឈ្មោះ ឡាយ ថាន់ មានទីលំនៅរាជធានីភ្នំពេញ ២ ឈ្មោះ ឆាយ ធួន មានទីលំនៅខេត្តកំពង់ធំ និង ៣ ឈ្មោះ ជឿន ជីម នៅខេត្តកំពង់ស្ពឺ។ក្នុងហេតុការខាងលើ បណ្តាលអោយស្ទះចរាចរណ៍មួយរយៈខ្លីផងដែរ ។
ជុំវិញករណីបាក់ខ្លោងទ្វារខាងលើនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា៖ ជាលក្ខណៈខុសបច្ចេកទេស ដោយក្រុមជាងមានចំនួនច្រើននាក់ បានឡើងលើខ្លោងទ្វារខាងលើ គួបផ្សំនឹងដែក យកមកតម្លើងស្តើងផង ធ្វើអោយជើងទម្រទ្រមិនបាន ក៍បាក់តែម្តង ។ នេះសំណាងហើយ ដែលមិនមានរថយន្ត ឬអ្នកដំណើរផ្សេងទៀតបើកបរពីក្រោម បើមានវិញនោះប្រាកដជាគ្រោះថ្នាក់ធំជាមិនខាន ៕ video_2019-02-23_17-30-00