ភ្នំពេញ ៖ ដើម្បីចែករំលែកនូវបទពិសោធន៍ថ្មីៗ និង ចំណេះដឹងពាក់ ព័ន្ធនឹង វិស័យកសិកម្ម ក៏ដូចជាបង្ករឪកាស អោយ ដេប៉ូចែកចាយផលិតផលជីថ្នាំកសិកម្ម បានស្គាល់ជាមួយបុគ្គលិក និងម្ចាស់ដេប៉ូ ចែកចាយ មក ពីខេត្តទូទាំងប្រទេស កាលពី ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៩ ក្រុមហ៊ុនអង្គរ ហ្រ្គីនបាន រៀបចំកម្មវិធីជួប ជុំជាមួយ ម្ចាស់ ដេប៉ូ ទូទាំងប្រទេសនៅសណ្ឋាគារភ្នំពេញ។
លោក ចាន់ សុភ័ក្ត ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនអង្គរហ្គ្រីនបានបញ្ជាក់ថា រយះ ពេល៨ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និតជាមួយកសិករខ្មែរ ជាពិសេសបាន ផ្តល់ ការបណ្តុះបណ្តាលដោយផ្ទាល់ទៅដល់កសិករខ្មែរទូទាំង២៥រាជធានីខេត្ត ជុំវិញនឹង បច្ចេកទេសផ្នែកការងារកសិកម្ម ដូចជារបៀបប្រើប្រាស់ជីកសិកម្ម ផ្តល់នូវចំណេះ ដឹងពី រៀបដាំដុះអោយទទួលបានផលល្អ មានស្តង់ដារសុវត្ថិភាពដើម្បីអោយផលិតផល ងាយ ស្រួល លក់ចេញទៅកាន់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក។លោកបន្តថានៅចុងឆ្នាំ ២០១៧ កន្លង ទៅអង្គរហ្គ្រីនបានបង្កើតជាអាជីវកម្មបែបសង្គមមួយទៀតគឺអង្គរហ្គេប ដែលបាន នឹង កំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បីស្វែងរកទីផ្សារលក់កសិផលសុវត្ថិភាពជូនកសិករកម្ពុជា។កាន់តែពិសេសជាងនេះទៅទៀតនោះ បច្ចុប្បន្ន អង្គរហ្រ្គីន កំពុងតែដាក់ អោយ ដំណើរ ការសាកល្បងនូវការនាំចេញ ស្វាយកែវរមៀត ក្រោមគម្រោង អង្គរម៉េងហ្គោ ទៅកាន់ ទីផ្សារ ប្រទេសជប៉ុន ដែលស្វាយទាំងនោះកំពុងតែដាំនៅ ខេត្តកំពង់ស្ពឺ ប៉ៃលិន និង ខេត្ត បន្ទាយ មានជ័យ ហើយបានអនុវត្តទៅតាមស្តង់ដារបច្ចេក ទេសដែលក្រុមហ៊ុន បាន ផ្តល់ជូន ប្រមាណជាង៥០០គ្រួសារ។
ជាមួយគ្នានោះដែរអង្គរហ្រ្គីនកំពុងតែចាប់ដៃគូរជាមួយបណ្តាប្រទេស ជាច្រើននៅលើ ពិភព លោកដូចជាប្រទេសអ៊ីស្រាអ៊ែល អ៊ីតាលី ជប៉ុន អេស្បាញ អូស្រ្តាលី ចិន ឥណ្ឌា ថៃនិងវៀត ណាមជាដើម ដើម្បីនាំមកនូវចំណេះដឹងថ្មីៗ ផលិតផលដែលមានគុណភាព ខ្ពស់ សម្រាប់ អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាតាមរយះការកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព និងបង្កើនទិន្នផលអោយបានខ្ពស់ជាពិសេសបង្កើនគុណភាពកសិផលអោយត្រូវតាមស្តង់ដារសម្រាប់នាំចេញទៅក្រៅប្រទេស៕