ភ្នំពេញ ៖ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាមបានជួប ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៦ កុម្ភៈនេះ។ កម្ពុជា-វៀតណាម នឹងចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៥ ផ្តោតលើវិស័យទេសចរណ៍ ការដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាមនៅកម្ពុជានៅ ថ្ងៃទី២នេះ កម្ពុជា-វៀតណាម បានឯកភាពចុះហត្ថលេខាលើឯកសារសំខានៗ ចំនួន៥ និងបានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រទេសទាំងពីរ។ ឯកសារសំខាន់ទាំង៥នោះរួមមាន ១. សេចក្តីបន្ថែមស្ដីពីការកែប្រែមាត្រា ៦ និងមាត្រា ១៧នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលវៀតណាមស្តីពីការដឹកជញ្ជូនផ្លូវទឹក។
២. ពិធីសារស្ដីអំពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរស្ដីពីការដឹកជញ្ជូនផ្លូវគោក។ ៣. អនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិនៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាមស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ២៥លានដុល្លារសម្រាប់ការអនុវត្តគម្រោ ងសាងសង់អគាររដ្ឋបាលសម្រាប់អគ្គលេ ខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ ៤.កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាមសម្រាប់ឆ្នាំ ២០១៩-២០២០។ ៥. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ ២០១៩-២០២១មួយរវាងក្រសួងទេសចរណ៍កម្ពុជានិងក្រុមហ៊ុនអាកាសចរណ៍កាឡាញវៀតណាម។
នៅក្នុងជំនួបទ្វេភាគីនៅវិមានសន្តិភាព លោកង្វៀន ហ្វ៊ូជុង បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ឯ.ឧ ប្រធានរដ្ឋវៀតណាមមានបំណងក្នុងការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានស្រាប់ ហើយនិង ដើម្បីពិនិត្យមើលឡើងវិញនូវរាល់អ្វីដែលបានធ្វើកន្លងមក ដើម្បីពង្រីក និងដាក់ទិសដៅសម្រាប់ការអភិវឌ្ឍ និងទំនាក់ទំនងប្រទេសទាំងពីរ។ នេះបើតាម លោក អ៊ាង សុផល្លែតជំនួការផ្ទាល់សម្តេចតេជោបញ្ជាក់ប្រាប់អ្នកកាសែតនៅ ក្រោយជំនួប។ ឯ.ឧ ង្វៀន ហ្វ៊ូជុង បានកត់សំគាល់ឃើញថា កម្ពុជាមានការរីក ចំរើនជាច្រើនវិស័យ ពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ ជាមួយនឹងស្ថេរភាពល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរីកចំរើន និងការ អភិវឌ្ឍរបស់កម្ពុជានៅពេលនេះ គឺមិនអាចកាត់ផ្តាច់ចេញពីកងទ័ព ប្រជាជន និងរដ្ឋវៀតណាមនោះឡើយ។ សម្តេចតេជោ បានឯកភាពផងដែរថាឈរលើ មូលដ្ឋាននៃទំនាក់ទំនងដែលយើងមានស្រាប់កន្លងមក តាមរយៈធ្វើយ៉ាងណា ឲ្យមានទំនាក់ទំនងកាន់តែរីកចំរើនឡើងថែមទៀត រវាងរដ្ឋាភិបាលទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចតេជោបានសំដែងនូវការអបអរសាទរ ចំពោះវៀតណាម ដែលបាន និងកំពុងទទួលកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន៕