ភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា តែងតែឃេីញជិះរថយន្តប៉ូលិសផ្នែកចរាចរណ៍ ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ។
ប្រជាពលរដ្ឋ មានការកោតសរសើរចំពោះសកម្មភាពទាំងនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ និង ធ្វេីឱ្យមូលដ្ឋានខណ្ឌ៧មករា កាន់តែមានសោភ័ណភាពល្អប្រសើរ ។
ប៉ុន្តែអ្វីដែលមហាជនសម្តែងការងឿងឆ្ងល់នោះគឺហេតុអ្វី ? អាជ្ញាធរមិនហ៊ានស្ទួចរថយន្តទំនើបៗដែលកំពុងចតមុខសាលាដំបូងរាជធានីភ្នំពេញទៅវិញ ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ប្រជាពលរដ្ឋបានរិះគន់ចំៗថា ខ្ញុំឆ្ងល់ណាស់ ខ្ញុំឃេីញអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ ស្ទួចឡានមុខផ្សារស៊ីធីម៉ល តែហេតុអ្វី ឡានចតមុខរបងតុលាការ អាជ្ញាធរមិនស្ទួចតេីមកពីមូលហេតុអ្វី ?។
គួររំលឹកផងដែរថា កន្លងមក លោកតាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ហាមមិនឱ្យមានការចតមុខតុលាការនោះទេ ដោយសារតែនេះជាចិញ្ចេីមផ្លូវសាធារណៈ ឡានទាំងអស់ គប្បីផ្ញើក្នុងស្តាតអូឡាំពិក ។
ប៉ុន្តែអ្វីៗបានវិលមកដូចដេីម ដែលឡានទាំងអស់កំពុងចតមុខតុលាការ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា សុទ្ធតែឡានរបស់មន្ត្រីតុលាការ ។
មហាជន សម្តែងចម្ងល់ទៀតថា “អ្នកអនុវត្តច្បាប់ ចតរថយន្តខុសច្បាប់ មុខស្ថាប័នច្បាប់ ពិតជាអត់យល់មែន? ។
នេះជាសារមួយផ្ញើជូនលោកលឹម សុភា អភិបាលខណ្ឌ៧មករា មេត្តាពិនិត្យករណីនេះផង កុំឱ្យប្រជាពលរដ្ឋរិះគន់ ថា”ការរៀបចំសណ្តាប់ធ្នាប់មានស្តង់ដារ២បែបនេះ៕