អាជ្ញាធរប្រមូលអាវុធធុនស្រាលខូចគុណភាពជាង១ម៉ឺន១ពាន់ដើម កម្ទេចចោល
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ នឹងធ្វើការផ្ទេរ-ប្រគល់នូវអាវុធធុនស្រាលខូចគុណភាពដែលរឹបអូសបានពីជនល្មើស និងប្រមូលពីប្រជាពលរដ្ឋកន្លងមកចំនួនជាង ១១០០០ដើម ដើម្បីអង្គភាពស៊ីម៉ាក់យកទៅបន្សាប និងកាត់កម្ទេច។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា ពីមុន កម្ពុជាពឹងបរទេសដើម្បីបន្សាបអាវុធបែបនេះ ក៏ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអាចដោះស្រាយដោយខ្លួនឯងបាន ។ នេះជាការខិតខំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញពីការពង្រឹងសន្តិសុខ សុវត្ថិភាព កាត់បន្ថយអំពើហឹង្សា ដោយសារអាវុធក្នុងព្រះរាជាណាចក្រនេះ៕