ប្រេងសាំង និងប្រេងម៉ាស៊ូត ឡើងថ្លៃ១០០រៀលក្នុង១លីត្រ លើសខែកុម្ភៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ៍ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះ ប្រេងសាំងធម្មតា មានតម្លៃ ៣.៥០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៣.៥៥០រៀលក្នុងមួយលីត្រ។

បើធៀបនឹងតម្លៃប្រេងសាំង ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី១៦ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃសាំងធម្មតា និងម៉ាស៊ូត នាពេលនេះបានឡើង ១០០រៀល ដូចគ្នា។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដូចខាងក្រោម ៖