ភ្នំពេញ ៖ បុរសសន្តិសុខម្នាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញចងក ធ្វើអត្តឃាតសម្លាប់ខ្លួននៅលើ កង់បី (pass app )។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ
បានកើតឡើងនៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩
ស្ថិតនៅចំនុចរបងមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវលេខ៨០ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពបុរសខាងលើ មានឈ្មោះ យឹម សុថា អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត្រ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ។
ប្រភពព័ត័មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើ ជាសន្តិសុខបំរើការងារសន្តិសុខក្នុងមន្ទីរពេទ្យកាល់ម៉ែត្រយូរឆ្នាំមកហើយ តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ នៅមុនពេលគាត់ចងកសម្លាប់ខ្លួន ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត្របានបញ្ឈប់គាត់ពីការងារ។
អ្នកខ្លះលើកឡើងថា ដោយសារតែគាត់ជំពាក់បំណុលគេច្រើន រកលុយសងមិនបាន ប្រាក់ខែក៍គ្មានដូចមុន ទើបសម្រេចចិត្តចងក បញ្ចប់ជិវត នៅលើ passapp របស់គាត់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនគរបាលជំនាញកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជូនសពចូលទៅក្នងទីតម្កល់សពរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីពិនិត្យទៅលើសព បន្ទាប់ពីពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានឲ្យដឹងថា សពបុរសខាងលើពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ពិតប្រាកដមែន ពុំមែនជាប់ពាក់ពន្ធ័ និងករណីឃាតកម្មអ្វីនោះទេ ហើយសពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕