សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ ជូនមន្រ្តីជំរឿនស្ថិតិ
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តល់បទសម្ភាសន៍ដល់ក្រុមមន្រ្តីជំរឿន នៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិ ស្ថិតិ បានឲ្យដឹងថា ក្នុងរយៈពេល១១ថ្ងៃ ខាងមុខនេះ មន្រ្តីជំរឿនម្នាក់ៗ នឹងត្រូវសម្ភាសន៍ ប្រជាពលរដ្ឋ ១២០ ទៅ១៥០គ្រួសារ ហើយលទ្ធផលបណ្តោះអាសន្ន នៃជំរឿននេះ នឹងអាចបង្ហាញក្នុងអំឡុងពេល ៣ខែ ក្រោយបញ្ចប់ជំរឿន តែអ្វីដែលជាលទ្ធផលផ្លូវការ អាចធ្វើឡើងនៅចន្លោះ ៦-៩ខែក្រោយ។
តាមក្រសួងផែនការ Ministry of Planning បានឲ្យដឹងថា ការធ្វើជំរឿនមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយនឹងត្រូវសម្ភាសន៍ឥស្សរជន និងប្រជាពលរដ្ឋ ដែលជាមេគ្រួសារ ប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្រ្តជំរឿន ប្រមាណ៥ម៉ឺននាក់ នៅទូទាំងប្រទេស៕