ឃាត់ខ្លួន​តា​វ័យ​៧៧​ឆ្នាំ សង្ស័យ​រំលោភ​ចៅស្រី​បង្កើត​អាយុ​១៦​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2015 ក+ ក-

​កំពង់ចាម​៖ បុរស​វ័យ​ចំណាស់​អាយុ​៧៧​ឆ្នាំ​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៥ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​កូនប្រសា​ប្រុស​ពីបទ​រំលោភ​ចៅស្រី​បង្កើត​រហូត​មាន​ផ្ទៃពោះ​៦​ខែ ស្ថិតនៅ​ភូមិ​ទន្លេ​ស ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​មន្ត្រីនគរបាល​បាន​ប្រាប់ថា ល​ផ​កតា​វ័យ​៧៧​ឆ្នាំ ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​មាន​ពាក្យបណ្តឹង​របស់លោក វ័​ន្ត ទ្រូ អាយុ​៤៥​ឆ្នាំ ត្រូវជា​ឪពុក​ក្មេងស្រី​រងគ្រោះ និង​ជា​កូនប្រសា​របស់​ជនសង្ស័យ បន្ទាប់ពី​ដឹងថា កូនស្រី​របស់ខ្លួន​មាន​ផ្ទៃពោះ​៦​ខែ ពេលដែល​យកទៅអោយ​គ្រូពេទ្យ​ពិនិត្យ កាលពី​ថ្ងៃទី​០៤ ខែមិថុនា​កន្លងទៅនេះ​។​

​នគរបាល​ដដែល​បន្ត​ថា ជនសង្ស័យ​ជា​ជីតា​បង្កើត មានឈ្មោះ ឡឹង ហម អាយុ​៧៧​ឆ្នាំ រីឯ​ចៅស្រី រងគ្រោះ ប​.​ល​.​ដ អាយុ​១៦​ឆ្នាំ បានរស់នៅ​ជាមួយ​ជីតា​តាំងពី​តូច​មកម្ល៉េះ ហើយ​ការចាប់រំលោភ​នេះ កើតឡើង​តាំងពី​មុន​ចូលឆ្នាំ​ខ្មែរ​សរុប​បាន​៦​ដង​។​នេះ​បើតាម​ការលើកឡើង​រប​ស់​ក្មេងស្រី​រងគ្រោះ​។​

​តា​ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ K Kxcv

nbmkjh