អេត្យូពី ៖ អ្នកដំណើរចំនួន ១៤៩នាក់ និងអាកាសយានិក៨នាក់បានស្លាប់ទាំងអស់ ក្នុងឧប្បទ្ទវហេតុដ៏រន្ធត់ធ្លាក់ហោះដឹកអ្នកសំណើររបស់ប្រទេស អេត្យូពី មួយគ្រឿង ដែលទើបហោះឡើងបានបន្តិចចេញពីទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា។
យន្ដហោះខាងលើ ជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines។ យន្ដហោះនេះបានហោះឡើងនៅម៉ោង ៨៖៣៨នាទីព្រឹក នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។ ចេញពីអាកាសយានដ្ឋាននៃទីក្រុង Addis Ababa ហើយដាច់ការទាក់ទងនៅម៉ោង ៨៖៤៤នាទីព្រឹក ដោយបានធ្លាក់នៅក្បែរទីក្រុង Bishoftu។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ ពីមូលហេតុធ្លាក់នៅឡើយទេ។
តាមរបាយការណ៍បានបង្ហាញថា សម្រាប់ជនជាតិដែលស្លាប់ច្រើនជាងគេ ក្នុងករណីធ្លាក់យន្តហោះដ៏រន្ធត់មួយនេះគឺ ជនជាតិកេនយ៉ាចំនួន ៣២នាក់, កាណាដា ១៨នាក់, អេត្យូពី ០៩នាក់, អេហ្ស៊ីប ០៦នាក់ និងហូឡង់ ០៥នាក់ជាដើម។
យន្តហោះប្រភេទពេញនិយម Boeing 737-800 MAX បានហោះចេញពីទីក្រុងនៃប្រទេសអេត្យូពី កាលពីវេលាម៉ោង ៨៖៣៨នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាហ្វ្រិកកណ្តាល) ឆ្ពោះទៅប្រទេសកេនយ៉ា ដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ប៉ុន្តែវាបានបាត់ចេញពីរ៉ាដា នៅវេលាម៉ោង ៨៖៤៤នាទី ហើយក្រោយមកទើបគេដឹងថា វាបានធ្លាក់នៅចម្ងាយ ៤៥ពីរដ្ឋធានី Addis Ababa តែម្តង៕