ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៨:៣០ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល និងសហការី បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ១ខ្នង ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការការកងទ័ពជើងគោក ដោយមានការអញ្ជើញអមដំណើរពីប្រតិភូថ្នាក់ជាតិ លោកអភិបាលនៃគណៈអភិបាលខេត្ត លោក លោកជំទាវ អភិបាលរងខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូ និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ ១ខ្នង ខ្លោងទ្វារ ស្រះទឹក និង របងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី(ថ្នាក់ខេត្ត) លោកអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ លោក លោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះ និងជុំវិញស្រុក មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី (ថ្នាក់ស្រុក) អាជ្ញាធរមូលដ្ឋានឃុំ និងមានការចូលរួមពី លោកគ្រូអ្នកគ្រូចូលនិវត្តន៍ អតីតសិស្សវិទ្យាល័យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សិស្សកាយរិទ្ធិ+កាកបាទក្រហម យាយជីតាជី និង ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ប្រមាណជាង ៣.០០០ នាក់។
នាឱកាសនេះដែរ គណៈអធិបតីបានមានមតិសំណេះសំណាល និងបានផ្តល់កិត្តិយសផ្តល់នូវបណ្ណថ្លែងអំណរគុណ ជូនដល់អតីតសិស្សវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង និងសប្បុរសជនដែលបានចូលរួមចំណែក ក្នុងការស្ថាបនាសមិទ្ធផលនានាក្នុងវិទ្យាល័យ៕ ដោយ ៖ សុផល