មន្រ្តីរាជការគ្រប់ផ្នែក នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនា ដោយសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ចំនួន៥ម៉ឺនរៀលក្នុងម្នាក់ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្រ្តីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តីខុទ្ទកាល័យ។
សូមអានខ្លឹមសារអនុក្រឹត្យដូចខាងក្រោម ៖