ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចបន្តផ្តល់ជំនួយ ជាង២៦ម៉ឺនដុល្លារថ្មីទៀត ដល់អង្គការចំនួន៣ សម្រាប់គម្រោងទ្រង់ទ្រាយខ្នាតតូចសន្តិសុខមនុស្សជាតិ។ ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាព លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជណាចក្រកម្ពុជា និងតំណាងអង្គភាពទទួលជំនួយទាំងប៣ខេត្ត រួមមានខេត្ត សៀមរាប ខេត្តឧត្តរមានេជ័យ និងខេត្តមណ្ឌលគិរី។
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបចំនួន ២៦២.៧៥០ដុល្លារ ដល់អង្គភាពចំនួនបី ក្រោមគ្រោងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។កិច្ចសន្យាផ្ដល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងអ្នកតំណាងអង្គភាពទទួលជនួយទាំងបីសម្រាប់គម្រោដោយទី១៖ គម្រោងតម្លើងឧបករណ៍វេជ្ជសាស្ត្រនៅផ្នែកថែទាំជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ផ្ដល់ជូនថវិកាចំនួន ៨៩.១១២ដុល្លារអាមេរិក ថវិកានេះបានប្រគល់ជូន លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ នៅក្នុងគម្រោងនេះផងដែរ រួមមាន ម៉ាស៊ីនជំនួយការដកដង្ហើមចំនួន ២គ្រឿង ឧបករណ៍វាស់ចង្វាក់បេះដូងចំនួន១ និងម៉ាស៊ីនវាស់ឧស្ម័នក្នុងឈាមចំនួន១ នឹងត្រូវបានដំឡើងនៅផ្នែកថែទាំជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ផងដែរ។គម្រោងនេះរំពឹងថា សមត្ថភាពនៃការព្យាបាលរបស់មន្ទីរពេទ្យ និងមាននិរន្តរភាព និងប្រសើរឡើងតាមរយៈការដំឡើងឧបករណ៍វេជ្ជសាស្ត្រទាំងនោះ។
គម្រោងទី២ គឺគម្រោងសាងសង់អគារមណ្ឌលសុខភាពត្រពាំងប្រសាទ ខេត្តឧត្តមានេជ័យ ផ្ដល់ជូនថវិការចំនួន ៨៩.២៧៨ដុល្លារ ជូនទៅលោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាមមន្ទីរសុខាភិបាលខេត្តឧត្តមានជ័យ ក្នុងគម្រោងនេះអគារមណ្ឌលសុខភាព ដែលមានបន្ទប់ផ្ដល់សេវាសុខាភិបាលចំនួន១០នឹងបានសាងសង់ក្នុងមណ្ឌលសុខភាពត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។បច្ចុប្បន្នមណ្ឌលសុខភាពនេះ មានអគារធ្វើអំពីឈើដែលមានដំបូលធ្លុះធ្លាយ ដូច្នេះមណ្ឌលសុខភាពមិនអាចផ្ដល់សេវាឲ្យល្អបានត្រឹមត្រូវនោះទេ។
គម្រោងទី៣ គឺគម្រោងសាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាព មេម៉ង ខេត្តមណ្ឌលគិរី ផ្ដល់ថវិកាចំនួន៨៩. ១២៥ដុល្លារអាមេរិក ប្រគល់ជូនអង្គភាពទទួលជំនួយលោក វេជ្ជបណ្ឌិត ប៊ុន សួរ ប្រធាមមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ។ ក្នុងគម្រោងនោះដែរ អគារសម្រាលកូន និងអគារជំងឺទូទៅនឹងត្រូវបានសាងសង់ក្នុងមណ្ឌលសុខភាព ម៉េម៉ង ខេត្តមណ្ឌលគិរី។ ការកែលម្អបរិក្ខាសុខាភិបាល និងរួមចំណែកក្នុងការផ្ដល់ការថែទាំសុខភាពមាតា ក្នុងតំបន់ប្រមាណ៦.៣០០នាក់។
ជាមួយគ្នានោះផងដែរ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា លោកមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបាន រៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដោយគម្រោងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួន ដូចជាភាពក្រីក្រនិងភាពអកុសលផ្សេងៗដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕