ភ្នំពេញ ៖ ករណីពាក់ព័ន្ធទៅនឹងសំណុំរឿងសមត្ថកិច្ច និងកូនប្រុសឧកញ៉ា ជឹម សុខបាញ់សម្លាប់បុរសម្នាក់ ដែលចោទថាជាអ្នកលក់រថយន្ត សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានចាត់ទុកសំណុំរឿងនេះ ជារឿងសាហាវឃោឃៅ ដែល សមត្ថកិច្ច តុលាការត្រូវរកយុត្តិធម៌ដល់អ្នកដែលបាត់បង់ជីវិត។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២៣ យប់នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មន្ត្រីនគរបាល ដែលមានកូនលោកឧកញ៉ា ជឹម សុខ និងក្មួយបានដេញស្ទាក់បាញ់សម្លាប់បុរសជាជនសង្ស័យថាបានលួចរថយន្ត និងម្នាក់ទៀតរបួស។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងរង របួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយការបាញ់ប្រហារ ប៉ូលិសពីរនាក់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ជឹម សាវិនជាមន្ត្រីនគរបាលនៅស្រុកព្រះស្ដេចត្រូវជាក្មួយលោកឧកញ៉ា ជឹម សុខ និងម្នាក់ទៀតឈ្មោះជាឡាឌីន។ ចំណែកឈ្មោះជឹម រតនៈ អធិការរងស្រុកព្រះស្តេចទទួលផែនអន្តោប្រវេសន៍ និងត្រូវជាកូនប្រុសលោកឧកញ៉ា ជឹម សុខបានដឹងខ្លួនមុនកំពុងគេចខ្លួន។
រឿងរ៉ាវ ដែលឈានដល់ការបាញ់ប្រហារនេះ គឺដោយសារ ជនរងគ្រោះ ទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើម បានយករថយន្តនោះទៅជួលឲ្យជនជាតិចិន ធ្វើឲ្យអ្នកទិញខឹងបានស្កាត់ទៅយករថយន្តពីជនជាតិចិនដែលជួលរួចបើក គេចមកស្រុកកំណើត ។
ស្រាប់តែម្ចាស់ដើម ស្រាវជ្រាវតាមGPSដេញពីក្រោយនិងប្ដឹងសមត្ថកិច្ចថាចោរទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តតែម្ដង ព្រោះស្មានថា ចោរលួចរថយន្តដូចពាក្យបណ្ដឹង។ ម្ដាយជនរងគ្រោះដែលត្រូវបានគេបាញ់ស្លាប់ បានអះអាងថា កូនគាត់បានទិញរថយន្ត ម៉ាកតូយូតាព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AF2679 ដោយបង់រំលស់ នៅខ្វះលុយ ៣.០០០ដុល្លារទៀត។
ទន្ទឹមនឹងនោះ ឈ្មោះ ផាន់ សុឌី គិតថា ទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង ហើយទៅយករថយន្ត ពីអតិថិជនអ្នកជួលបែបនោះទៀត និងមានបំណងគេច ទើបខ្លួនស្រាវជ្រាវតាម GPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្តរបស់ខ្លួន។
ទន្ទឹមប៉ូលិសដែលគ្នាបីបួននាក់ បើករថយន្តចេញមកស្ទាក់ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ជាកន្លែងកើតហេតុ។
ពេលជនរងគ្រោះ បើករថយន្តមិនឈប់ និងគេច ទើបឈ្មោះ ជឹម រតនៈ ប្រធានផ្នែកអន្តោប្រវេសន៍ស្រុកព្រះស្ដេច និងឈ្មោះ ជឹម សាវិន ជាមន្ត្រីនគរបាលនៅស្រុកព្រះស្ដេច បានដកកាំភ្លើងសម្រុកបាញ់ស្រោចទៅលើជនរងគ្រោះ គ្មានប្រណីដៃបើទោះបីជាជនរងគ្រោះបានលើកដៃសំពះក៏នៅតែបាញ់មិនឈប់ទបើបណ្តាលឲ្យបាត់បង់ជីវិ៕