ក្មេងស្រី​៣​នាក់​លង់ទឹក​ស្លាប់ ពេល​តាម​ឪពុក​ដឹកគោ​ទៅ​លាង​នៅ​មាត់ ទន្លេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2015 ក+ ក-

កណ្តាល​៖ ក្មេងស្រី​៣​នាក់ (​ពីរ​នាក់​ជា​បងប្អូន​បង្កើត​) បាន​លង់ទឹក​ស្លាប់​នៅ​ម៉ោង ១:៤០​នាទី​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវឆ្កា​មាត់ទន្លេ ក្នុងភូមិ​ព្រែក​ចា ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ខណ​:​ពួកគេ​ទៅតាម​ឪពុក​របស់ខ្លួន​ដែល​ដឺ​ក​គោ យកទៅ​លាង​ទឹក​នៅ​ទន្លេ ។​

មន្ដ្រីនគរបាល​ស្រុក​ល្វាឯម បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ ទី​១-​ឈ្មោះ យី តា ហៅ​ស្រី​គង់ អាយុ​៩​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​មាន​ឪពុក​ឈ្មោះ ឡឹ​ក សាម៉ន អាយុ​៣៥​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ហៃ សាបាន អាយុ​៣២​ឆ្នាំ មុខរ​បរជាកសិករ ទី​២-​ឈ្មោះ សី ស្រី​នាង អាយុ​៨​ឆ្នាំ មុខរបរ​ជា​សិស្ស និង ទី​៣-​ឈ្មោះ សី ធីតា អាយុ​៥​ឆ្នាំ ជា​បងប្អូន​បង្កើត មាន​ឪពុក​ឈ្មោះ សុទ្ធ ពិសី អាយុ​៣២​ឆ្នាំ និង​ម្ដាយ​ឈ្មោះ រឹម សា​ម៉េ​ត អាយុ​៣០​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ​ព្រែក​ចា ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល​។​

​មន្ដ្រី​ដដែល​បន្តថា នៅវេលា​ម៉ោង​ប្រហែល ១៣:០០​នាទី​ឈ្មោះ ឡឹ​ក សា​មន និង​ឈ្មោះ សុទ្ធ ពិសី ត្រូវជា​ឪពុក​ក្មេងរងគ្រោះ បាន​ដឺ​ក​គោ យកទៅ​លាង​ទឹក​នៅ​មាត់ទន្លេ មួយសន្ទុះ​ក្រោយមក​បាន​ដឹកគោ​យកមក​ផ្ទះ​វិញ ហើយ​កូន​ទាំង ០៣​នាក់​នៅ​ងូតទឹក​លេង​នៅ​ទន្លេ​ឪពុក​ស្មានតែ​កូន​ឡើងមក​ជាមួយ​វិញ​ហើយ នៅ​លេង​ក្នុងភូមិ​ហើយ​អស់​រយៈពេល​ជាច្រើន​ម៉ោង​មិនឃើញ​ត្រឡប់មកផ្ទះ ក៍​ផ្អើល​នាំ​គ្នាំ​ទៅ​ទន្លេ​ឃើញតែ​ស្បែកជើង​បី​គូ​និង​ខោអាវ​ស្រាត​ទុក​នៅ​មាត់ច្រាំង​តែ​គ្មាន​ឃើញ​មនុស្ស​ទេ ហើយក៍​ជួល​ទូក​វៀតណាម​មក​មុជ​រក​។ ប៉ុន្តែ​រកឃើញ​សាកសព​តែ​២​នាក់​ប៉ុណ្ណោះ​គឺ​ឈ្មោះ សី ស្រី​នាង និង​ឈ្មោះ យី តា ចំណែក​ម្នាក់ទៀត ឈ្មោះ សី ធីតា គឺ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ ៕qrw

kmjo