ភ្នំពេញ ៖ ដោយមិនសំដៅទៅប្រទេសណាមួយ សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា កង្វល់របស់អ្នកដទៃ មិន មែនជាបន្ទាត់ ឬច្បាប់ដែលកម្ពុជា ត្រូវអនុវត្តទេ កម្ពុជាត្រូវមានច្បាប់របស់ខ្លួនមួយដោយឡែក ដែលត្រូវអនុវត្ត។ សម្តេចបានបញ្ជាក់ថា ប្រទេសដទៃសុទ្ធតែមានស្ថានភាពខុសៗគ្នា ហើយប្រទេសធំខ្លះ ទទួលស្គាល់ថា ប្រទេសដទៃមានស្ថានភាពខុសគ្នា ប៉ុន្តែម៉េចក៏មិនទទួលស្គាល់ថា កម្ពុជាមានស្ថានភាពខុសគេដែរ»។
សម្ដេចតេជោបានបញ្ជាក់ថាពិភពលោកបច្ចុប្បន្នមិនមែនអនុវត្តស្តង់ដារតែមួយនោះទេចំពោះកម្ពុជា ប្រទេសខ្លះចាប់បង្ខំឲ្យប្រទេសមួយ ធ្វើតាមខ្លួន ដូច្នោះតើឲ្យប្រទេសដទៃដែលមានឯករាជ្យ និងអធិបតេយ្យភាពទៅធ្វើតាមខ្លួនម៉េចនឹងបាន។ សម្តេចតេជោ បញ្ជាក់ដូច្នោះនៅក្នុងពិធីបើកថ្លែងនៅក្នុងពិធីបើក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ មីនានេះ។
ជារឿយៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជំហរកម្ពុជា ដោយមិនអោនក្បាលចំពោះមុខបរទេសណានោះឡើយ។ កម្ពុជាចង់បានមិត្តដែលគោរពអធិបតេយ្យភាពជាតិ និងគោរពសិទ្ទិគ្នាដោយស្មើភាពទៅវិញទៅមក។ សម្តេចតេជោក៏បានប្រកាសដែរថា កម្ពុជាមិនយកអធិតេយ្យភាពជាតិរបស់ខ្លួន ទៅដូរនឹងជំនួយរទេស រឺការអនុគ្រោះណាមួយនោះឡើយ៕