អាជ្ញាធរ​ភូមា​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​មនុស្ស​៩៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2015 ក+ ក-

ភូ​មា៖​ប៉ូលីស​ប្រទេស​ភូមា​បាន​បើក​ប្រតិបត្តិ​ការចាប់​អ្នកជួញដូរ​មនុស្ស​៩៣​នាក់​ពី​ទីកន្លែង​ផ្សេងគ្នា ដែល​សុទ្ធតែជា​មេខ្លោង​នៃ​ការជួញដូរ​មនុស្ស​ពី​ប្រទេស​ភូមា​ទៅធ្វើ​ពលកម្ម និង​ទាសករ​ផ្លូវភេទ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​ចិន ។​

​របាយការណ៍​របស់​ន​គ​របាល​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​ភូមា​បាន​បង្ហាញថា មេខ្លោង​ជួញដូរ​មនុស្ស​ទាំង​៩៣​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុង​រយៈពេល​៥​ខែ​ចុង​ក្រោយនេះ ហើយ​ជនរងគ្រោះ​ភាគច្រើន​ត្រូវគេ​លក់ដូរ បង្ខំ​ឲ្យ​រៀបការ​នៅក្នុង​ប្រទេស​ចិន បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​នៅក្នុង​ប្រទេស​ថៃ និង​ម៉ាឡេស៊ី៕

xcvg

​ជន​ចំណាកស្រុក​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ឃុំខ្លួន បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ​ថៃ នឹង​ក្រម​ជួញដូរ​មនុស្ស (​រូបថត​៖ EAP)