លោកស្រី ឡោក ខេង ៖ « អនិច្ចា​ណាស់ ជនរងគ្រោះ និង​អ្នកនយោ បាយ​លាប​ពណ៌ »
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2015 ក+ ក-

​ភ្នំពេញ​៖លោកស្រីឡោក ខេង សមាជិក សភា​មណ្ឌល​ភ្នំពេញ​មួយរូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ,​ជា​សមាជិក​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បាន​សរសេរ​អត្ថបទ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី មាន​ចំណងជើង​ថា “​អនិច្ចា​ណាស់ ជនរងគ្រោះ និង​អ្នកនយោបាយ​លាប​ពណ៌​”​។​

​សំណេរ​របស់​លោកស្រី​បាន​លើកឡើងថា ៖ “ ថ្ងៃ ៨-៦-១៥ រដ្ឋសភា​បាន​បន្ត​សម័យប្រជុំ ពិភាក្សា​អនុម័ត​លើ​សេចក្តី​សើ្ន​ច្បាប់​ស្តីពី «​ការគ្រប់គ្រង គ្រោះមហន្តរាយ »។ អ្វីដែល​គួរអោយ​ស្តាយ​បំផុត​ក្នុងការ​ពិភាគ្សា​នោះ គឺ​អ្នកតំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ម្នាក់ លោក លីម គីម​យ៉ាន មកពី​ប្រទេស​បារាំង បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ថាប័ន​មនុស្សធម៌ គឺ​កាកបាទក្រហមកម្ពុជា ដោយ​ចោទថា​ស្ថាប័ន​នេះ ពេល​មាន​គ្រោះមហន្តរាយ​នានា គឺ​ជួយ និង​ចែក​អោយតែ​ជនរងគ្រោះ​ជា សមាជិក​គណបក្ស​ប្រជាជន ? ។នេះ​គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ និង​ជាការ​លាប​ពណ៌​នយោបាយដល់​កម្លាំង​យុវជន​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហម​ទូទាំងប្រទេស ដែល​យុវជន​ទាំងអស់ បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ ចូលរួម​គ្រប់​ចលនា​មនុស្សធម៌ ប្រកបដោយ​ទឹកចិត្ត​រីករាយ ក្នុង​ការជួយ​ដល់​បងប្អូនគ្រប់​កាលៈទេសៈ​មិន​គិត​យប់​ឬ​ថ្ងៃ ពិសេស​មិនដែល​រើសអើង ឬ​សួរនាំ​ជនរងគ្រោះ​ទាំងអស់នោះ​ថា ជា​សមាជិក​បក្ស​ណា​នោះទេ គឺ​គិតតែ​ខិតខំ​អោយអស់​លទ្ធភាព ក្នុងការ​ជួយសង្គ្រោះ​អោយទាន់​ពេលវេលា​តែប៉ុណ្ណោះ​។

សំណេរលោកស្រីបន្តថា និយាយ​នេះ​ដើម្បី​បំបាក់ស្មារតី និង​ទឹកចិត្ត ពិសេស​គឺ​ប្រមាថ​នូវ​គោលជំហរ​ឆន្ទៈ​ដ៏​ស​ស្អាត​របស់​យុវជន​ទេ​ឬអី ?។ ម្យ៉ាងទៀត​ជួយ​ពិចារណា​ផង​តើ​យុវជន​កាកបាទ​ដែល​ខំ​ឈរ​ផ្សព្វផ្សាយ​ពី​សុវត្ថិ​ភាព​ចរាចរ​ណ៍នៅតាម​ភ្លើងស្តុប​រៀងរាល់ថ្ងៃ​សៅ​រ៏​នោះ​មិន​ដើម្បី ប្រជាជន​ទាំងអស់​ទេ​អី ? ។

-​បណ្តា​ដៃគូ​ជាតិ ​និង​អន្តរជាតិ​ទាំងអស់ ដែល​គាំទ្រ​ចលនា​កាកបាទក្រហមកម្ពុជា កន្លងមក​រហូតដល់​សព្វថ្ងៃ ជាពិសេស​អង្គការសហប្រជាជាតិ ដែល​បាន​ផ្តល់នូវ​គោ​រមងារ​ជូន​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត​ប៊ុន រ៉ានី​នោះ​ទៅជា​អ្វី​ទៅវិញ ?

-​សប្បុរសជនជាតិ​ ​និង​អន្តរជាតិ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​មានដូចជា ស្ថានទូតនានា ក្រុមហ៊ុន អង្គការ​នានា ​និងប្រជាជន​ផងដែរ​ ។​

​សំណេរបានបន្តទៀតថា ពិសេស​បំផុត​គឺ​នាង​ខ្ញុំ​អនិច្ចា​ណាស់​ចំពោះ​បងប្អូន​ប្រជាជន ដែលជា​ជនរងគ្រោះ នូវ​គ្រោះមហន្តរាយ​នានា​គ្រប់ពេលវេលា​កន្លងមក គឺ​កំពុង​រងគ្រោះ ត្រូវការ​ការជួយ​សង្គ្រោះ ពេល​បាន​កាកបាទ​ជួយសង្គ្រោះ​ហើយ ត្រូវបាន​រងគ្រោះ​មួយ​ជាន់​ទៀត ដោយ​អ្នកនយោបាយ​លាប​ពណ៌ អោយ​បន្ថែមទៀតថា សុទ្ធតែជា​សមាជិក​គណ​បក្ស​ប្រជាជន ដោយ​មិនដឹង​ខ្លួន នេះ​ឬ​ចរិតអ្នកនយោបាយ​លាប​ពណ៌ ដ៏​គួរអោយខ្លាច​អើយ សំណូមពរ​សុំ​បញ្ឈប់​ទៅ​នយោបាយ​លាប​ពណ៌​នេះ ត្រូវ​គិតថា​ប្រជាជន​ខ្មែរ​ត្រូវការ​សុខសន្តិភាព​ស្ថេរភាព​នយោបាយ រស់នៅ​ដោយមាន​សេចក្តីថ្លៃថ្នូរ មាន​សេចក្តីសុខ​ទាំង​ចិត្ត​ និង​កាយ​បើ​មានការ​ខុសឆ្គង​យើង​ប្រើ​វប្បធម៌សន្ទនា ចរចា​គ្នា កែលំអ​គ្នា ជៀស​អោយបាន​ដាច់ខាត​នូវ​ការវាយប្រហារ​គ្មាន​ហេតុផល គ្មាន​ភាពប្រាកដនិយម ដែល​ធ្វើអោយ​កិ​តិ្ត​យស កិ​ត្សា​នុ​ភាព​ជាតិ​អាប់អោន ពិសេស​គឺ​ធ្វើអោយ​សា្ថ​ប័ន​អន្តរជាតិ​មួយចំនួន​មានការ​ខកចិត្ត​​។​

​ម្យ៉ាងទៀត​គួរតែ​អោយ​តម្លៃ ដល់​យុវជន​យើង​ដែលមាន​ទឹកចិត្ត​មនុស្សធម៌ និង​ចូលរួម​ចលនា​មនុស្សធម៌​អោយ​កាន់តែច្រើន​ទើប​បង្ហាញ​ពី​វប្បធម៌​សាមគ្គី ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ៕

hbgvf

លោកស្រី ឡោក ខេង តំណាងរាស្រ្តក្នុងរដ្ឋសភា ចេញមក​ទទួល​ញត្តិ​របស់​អ្នក​មាន​ជម្លោះដី​ធ្លីមកពីខេត្តព្រះវិហារកាលពីថ្ងៃទី២០តុលា ឆ្នាំ២០១៤