ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាពកម្ពុជាជប៉ុន បានប៉ះទង្គិច និងបានដួលជាបន្តបន្ទាប់។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងវិស្វករស្ពាន បានដាក់បង្គោលជ័រ និងគូសគំនូសពណ៌ស ដិតជាងមុន ដើម្បីងាយស្រួលដល់អ្នកដំណើរកុំឲ្យជួបគ្រោះថ្នាក់។
ប្រធានគោលដៅចរាចរណ៍ជ្រោយចង្វារ លោកអនុសេនីយ៍ឯក ឆា សំអុល បានឲ្យដឹងថា អ្នកដំណើរជាច្រើននៅតែបន្តដួល ជាបន្តបន្ទាប់ ដោយសារមិនបានប្រុងប្រយ័ត្ន និងមិនបានបែងចែកគំនូសសញ្ញាឲ្យបានច្បាស់លាស់។ លោក បញ្ជាក់ថា នគរបាលបានធ្វើការពន្យល់ណែនាំប្រជាពលរដ្ឋដែលបើកបរឆ្លងកាត់ស្ពាន ឲ្យបានយល់ដឹងពីសញ្ញាចរាចរណ៏ និងគំនូសបែងចែកផ្លូវម៉ូតូ ជាមួយនឹងការដាក់បង្គោលសញ្ញានៅដើមស្ពាន ដើម្បីកុំឲ្យជួបបញ្ហាចរាចរណ៏។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជាជប៉ុន សាទរចំពោះការ ដាក់បង្គោលសញ្ញា ដើម្បីបញ្ចៀសការគ្រោះថ្នាក់ជាយថាហេតុនានា។ ប៉ុន្តែយ៉ាងណាប្រជាពលរដ្ឋបានសំណូមពរឲ្យមានការគោរពច្បាប់ចរាចរណ៏ទាំង អស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅលើស្ពានមួយនេះ។
គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជាជប៉ុន ត្រូវបានសម្ពោធបើកឲ្យដំណើរការ ឡើងវិញកាលបីថ្ងៃទី០៣ មេសាកន្លងទៅ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្រោយដំណើរការជួសជុលរយៈពេលជិត ៣ឆ្នាំ ដោយចំណាយថវិកាប្រមាណ៣០លានដុល្លារ៕ (រូបភាព ៖ ខ្លីៗ)