ឥណ្ឌូណេស៊ី៖ អូស្ត្រាលីឲ្យលុយអ្នកបើកទូកដឹកជនអន្តោប្រវេសន៍
ឥណ្ឌូណេស៊ី៖អ្នកបើកទូកដឹកជនអន្តោ ប្រវេសន៍បានទទួលលុយរាប់ពាន់ដុល្លារពីអាជ្ញាធរអូស្ត្រាលី ជាថ្នូរនឹងការបង្វែរទិសដៅពីនូវែលហ្សេឡង់ ដោយបត់ក្បាលទូកឲ្យត្រលប់ចូលដែនទឹកឥណ្ឌូណេស៊ីវិញ។ នេះបើតាមការអះអាងរបស់ប៉ូលិស ឥណ្ឌូណេស៊ី នៅថ្ងៃពុធទី ១០មិថុនា។
អ្នកបើក និងអ្នកដើរទូកដែលជាសមាជិកចំនួន៥នាក់ ត្រូវបានប៉ូលិសឥណ្ឌូណេស៊ីចាប់ឃុំខ្លួន នៅលើកោះ Rote តាំងពីចុងខែឧសភា ពីបទរត់ពន្ធមនុស្ស៕
ជនអន្តោប្រវេសន៍រាប់ពាន់ប្រថុយជីវិត ធ្វើដំណើរតាមទូកដើម្បីស្វែងរកជីវិតល្អប្រសើរនៅអូស្ត្រាលី ឬម៉ាឡេស៊ី©REUTERS/Soe Zeya Tun