ភ្នំពេញ ៖ បុរសវ័យ២៣ឆ្នាំម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ចាប់ឃាត់ខ្លួន ក្រោយពីព្យាយាមរត់គេចខ្លួនបានមួយរយៈ ពាក់ព័ន្ធនឹងករណីរំលោភបងប្អូនស្រីបង្កើតរបស់ខ្លួនបីនាក់ ក្នុងនោះមានម្នាក់មានផ្ទៃពោះ។
លោក ណេង សាមឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានឱ្យដឹងថា កម្លាំងសមត្ថិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នៅចំនុចផ្ទះអង្គការស្កុត ស្ថិតភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយយោងតាមពាក្យបណ្តឹង របស់យុវតីរងគ្រោះ ពាក់ពន្ធ័នឹងករណីបងប្រុសបង្កើត(ជនសង្ស័យ) រំលោភប្អូនស្រីចំនួន២នាក់ និងបងស្រីបង្កើតម្នាក់ បានសម្រេចជាច្រើនដង ដោយទ្រាំទង្វើរបស់ជនអគតិលែងបាន ទើបបងស្រីនិងប្អូនស្រីបង្កើត រសប់ជនសង្ស័យ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងតាមរយៈអង្គការស្កុត ស្នើឱ្យនគរបាលយុត្តិធម៍ ចាត់វិធានការតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាន់ មេទ្រី អាយុ២៣ឆ្នាំ ត្រូវជាប្អូន និងជាបងបង្កើតរបស់យុវតីរងគ្រោះ ដែលជននេះបានធ្វើសកម្មភាពរំលោភលើពួកនាងបានសម្រេចជាញឹកញាប់ក្រោយមកជនសង្ស័យបានរត់គេចខ្លួនបាត់មួយរយ លុះនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានវិលមកផ្ទះវិញបំណងសួរសុខទុក្ខបងស្រីដែលមានផ្ទៃពោះ ដែលកំពុងសដ្នាក់នៅក្នុងផ្ទះរបស់អង្គកាស្កុត ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាប់វាយខ្នោះនាំខ្លួនទៅសាកសួតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ ៖ ស. ស.